វគ្គបណ្តុះបណ្តាលស្តីពីការវាយតម្លៃគ្រោះអាសន្ន ដោយ CHF

វគ្គបណ្តុះបណ្តាលស្តីពីការវាយតម្លៃគ្រោះអាសន្ន ត្រូវបានរៀបចំឡើងពីថ្ងៃទី២៥-៣០ ខែកញ្ញា ឆ្នាំ២០១៧ នៅសណ្ឋាគារ KM ខេត្តពោធិ៍សាត់។ វគ្គបណ្តុះបណ្តាលនេះ មានសិក្ខាកាមចូលរួមសរុប ២៥រូប ក្នុងនោះអញ្ជើញមកពីអង្គការខ្មែរជាសមាជិក CHF ១៦រូប, អង្គការអន្តរជាតិ ២រូប, NCDM ១រូប, និង PCDM ៦រូប។