វគ្គបណ្តុះបណ្តាលថ្មី និងប្រកាសនៅពេលក្រោយ

What's New

វគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ ស្តីពីការវាយតម្លៃពេលមានគ្រោះមហន្តរាយសម្រាប់ក្រុម EAT

វេទិកាមនុស្សធម៌កម្ពុជា (CHF) ក្រោមការ​ឧបត្ថម្ភគាំទ្រជាថវិកាពី USAID/OFDA សម្របសម្រួលដោយមជ្ឈមណ្ឌលត្រៀមបង្ការគ្រោះមហន្តរាយអាស៊ី (ADPC) បានរៀបចំបើកវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញស្តីពី ការវាយតម្លៃពេលមានគ្រោះមហន្តរាយ សម្រាប់ក្រុមស្ម័គ្រចិត្តប៉ាន់ប្រមាណគ្រោះអាសន្ន របស់វេទិកាមនុស្សធម៌កម្ពុជា ដើម្បីពង្រឹងសមត្ថភាព និងរំលឹកឡើងវិញពីដំណើការនៃការវាយតម្លៃគ្រោះអាសន្ន ដល់ក្រុមស្ម័គ្រចិត្ត EAT ក្នុងការចូលរួម និងដឹកនាំការវាយតម្លៃ ពេលមានគ្រោះមហន្តរាយកើតឡើង។ វគ្គបណ្តុះបណ្តាលនេះមានរយៈពេល៣ថ្ងៃ គឺពីថ្ងៃទី២៨-៣០ ខែមីនា ឆ្នាំ២០១៧ ដើម្បីចូលរួមអនុវត្តលំហាត់សាកល្បងការវាយតម្លៃគ្រោះទឹកជំនន់ តាមរយៈការអនុវត្តផែនការត្រៀមបម្រុងយថាហេតុ ដោយរាប់បញ្ចូលទាំងតួនាទី និងការទទួលខុសត្រូវរបស់ក្រុមវាយតម្លៃ ការចុះប្រមូលព័ត៌មាន ការធ្វើរបាយការណ៍ ការឆ្លើយតប ការទំនាក់ទំនង និងការ​សម្របសម្រួលនៅពេលមានគ្រោះអាសន្នកើតឡើង។ […]

វគ្គបណ្តុះបណ្តាលស្តីពី ការវាយតម្លៃគ្រោះអាសន្ន នៅខេត្តបាត់ដំបង

វេទិកាមនុស្សធម៌កម្ពុជា (CHF) ក្រោមការ​ឧបត្ថម្ភគាំទ្រជាថវិកាពី USAID/OFDA សម្របសម្រួលដោយមជ្ឈមណ្ឌលត្រៀមបង្ការគ្រោះមហន្តរាយអាស៊ី (ADPC) បានរៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពី ការវាយតម្លៃគ្រោះអាសន្ន ក្នុងគោលបំណងពង្រឹងសមត្ថភាពឆ្លើយតបគ្រោះមហន្តរាយ ពីថ្ងៃទី០៩-១៤ ខែមករា ឆ្នាំ២០១៧ នៅខេត្តបាត់ដំបង។ វគ្គបណ្តុះបណ្តាលនេះមានសិក្ខាកាមសរុប ២៥រូប មកពីអង្គការខ្មែរជាសមាជិក CHF,  PCDM, DCDM, សាខាកាកបាទក្រហម និង HRF។

ខេត្តចំនួន៨អាចនឹងមានភ្លៀងធ្លាក់ ឯថ្ងៃទី១៧ធ្នូ សីតុណ្ហភាពចុះដល់១៧អង្សា

ខេត្តស្វាយរៀង ព្រៃវែង កណ្តាល កំពង់ស្ពឺ តាកែវ កំពត កែប​និង​ខេត្ត​ព្រះ​សីហ​នុ អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន​ចាប់ពី​ថ្ងៃ​ទី​១២​ដល់​ថ្ងៃ​ទី​១៥ ធ្នូ ២០១៦ ។ រីឯ​ចាប់ពី​ថ្ងៃ​ទី​១៧​ដល់​ថ្ងៃ​ទី​១៩ ធ្នូ បណ្តា​ខេត្ត​នៅ​តាម​តំបន់​ខ្ពង់រាប​និង​តំបន់​ជួរ​ភ្នំ សីតុណ្ហភាព​អប្បបរមា​អាច​នឹង​ធ្លាក់​ចុះ​មក​នៅ​ក្នុង​រង្វង់​១៧-១៩​អង្សា​សេ។ នេះ​បើ​យោង​តាម​សេចក្តីជូនដំណឹង​ស្តី​ពី​ស្ថានភាព​អាកាសធាតុ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​របស់​ក្រសួង​ធនធានទឹក​និង ឧតុនិយម​ចេញផ្សាយ​ជា​សាធារណៈ​នៅ​ព្រឹក​ថ្ងៃ​ទី​១១ ធ្នូ ២០១៦ ។ ក្រសួង​ជំនាញ​ដដែល​បាន​ពន្យល់​ថា មូលហេតុ​ដែល​ខេត្ត​ចំនួន​៨​និង​តំបន់​ខ្ពង់រាប​និង​ជួរ​ភ្នំ អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ពី​មធ្យម​ទៅ​ច្រើន និង​សីតុណ្ហភាព​អប្បបរមា​ចុះ​ក្នុង​រង្វង់​១៧-១៩​អង្សា​សេ​ខាងលើ​នេះ ដោយសារ​កម្ពុជា​បាន​និង​កំពុង​ទទួល​រង​ឥ​ទ្ឋិ​ពល​ខ្យល់មូសុង​ឦសាន​ខ្សោយ និង នៅ​សមុទ្រ​ចិន​ខាងត្បូង​មាន​កើតឡើង​នូវ​សម្ពាធ​ទាប​មួយ​ដែល​វា​នឹង​បង្កើន​ឥ​ទ្ឋិ​ពល​បន្តិច​ម្តង​ៗ​មក​លើ​តំបន់​ឥណ្ឌូចិន។  

វគ្គបណ្តុះបណ្តាលស្តីពី ការវាយតម្លៃគ្រោះអាសន្ន នៅខេត្តក្រចេះ

វេទិកាមនុស្សធម៌កម្ពុជា (CHF) ក្រោមការ​ឧបត្ថម្ភគាំទ្រជាថវិកាពី USAID/OFDA សម្របសម្រួលដោយមជ្ឈមណ្ឌលត្រៀមបង្ការគ្រោះមហន្តរាយអាស៊ី (ADPC) បានរៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពី ការវាយតម្លៃគ្រោះអាសន្ន ក្នុងគោលបំណងពង្រឹងសមត្ថភាពឆ្លើយតបគ្រោះមហន្តរាយ ពីថ្ងៃទី២១-២៦ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅខេត្តក្រចេះ។ វគ្គបណ្តុះបណ្តាលនេះមានសិក្ខាកាមសរុប ២៦រូប មកពីអង្គការខ្មែរជាសមាជិក CHF, NCDM, PCDM, DCDM និង HRF។

CHF Videos

វគ្គបណ្តុះបណ្តាលរំលឹកការវាយតម្លៃគ្រោះមហន្តរាយ ក្រុម EAT ២៨-៣០ មីនា នាំ២០១៧

សិក្ខាសាលាប្រចាំឆ្នាំ CHF & HRF ស្តីពីការរៀនសូត្រពីបទពិសោធន៍ សីហា ២០១៦

វគ្គបណ្តុះបណ្តាលស្ដីពីការវាយតម្លៃគ្រោះអាសន្ន ខែមីនា ២០១៥

More Video