ព្យុះទី ២៧ ឈ្មោះ តឹម ប៊ីន (TEMBIN)

ព្យុះទី ២៧ ឈ្មោះ តឹម ប៊ីន (TEMBIN) នឹងមានឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជា ដោយបង្កឱ្យ ៖ – មានពពកច្រើនដេរដាស មានភ្លៀងធ្លាក់រាយប៉ាយពីមធ្យមទៅច្រើន ក្នុងក្របខ័ណ្ឌស្ទើរទូទាំងប្រទេស ពិសេសបណ្តាខេត្តជាប់បណ្តោយព្រុំដែនកម្ពុជា-វៀតណាម ។ – តំបន់មាត់សមុទ្រ និងនៅលើផ្ទៃសមុទ្រ ផ្ទៃមេឃមានពពកច្រើនដេរដាស មានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន មានខ្យល់បក់បោកខ្លាំង រលកសមុទ្រមានកំពស់ខ្ពស់ៗ។ សូមបងប្អូនប្រជាពលរដ្ឋ ពិសេសប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ បង្កើនការយកចិត្តទុកដាក់ខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ ។

ព្យុះត្រូពិក KHANUN

នៅក្នុងសប្តាហ៍នេះ (១៦-២៤ តុលា) ព្យុះត្រូពិក KHANUN បានមានឥទ្ធិពលមកមកលើខេត្តមួយចំនួនដូចជា បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង និងរតនៈគិរី។ សូមមានការប្រុងប្រយ័ត្ន

វគ្គបណ្តុះបណ្តាលស្តីពីការវាយតម្លៃគ្រោះអាសន្ន ដោយ CHF

វគ្គបណ្តុះបណ្តាលស្តីពីការវាយតម្លៃគ្រោះអាសន្ន ត្រូវបានរៀបចំឡើងពីថ្ងៃទី២៥-៣០ ខែកញ្ញា ឆ្នាំ២០១៧ នៅសណ្ឋាគារ KM ខេត្តពោធិ៍សាត់។ វគ្គបណ្តុះបណ្តាលនេះ មានសិក្ខាកាមចូលរួមសរុប ២៥រូប ក្នុងនោះអញ្ជើញមកពីអង្គការខ្មែរជាសមាជិក CHF ១៦រូប, អង្គការអន្តរជាតិ ២រូប, NCDM ១រូប, និង PCDM ៦រូប។

ស្ថានភាពអាកាសធាតុ

ស្ថានភាពអាកាសធាតុ ៖ – ព្យុះទី ១៩ នឹងមានឥទ្ធិពលមកលើព្រះរាជាណាកម្ពុជា ដែលបង្កឲ្យមានភ្លៀងធ្លាក់រាយប៉ាយ និងមានរលកសមុទ្រខ្ពស់ៗ ។ – សូមបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ ។