វគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ ស្តីពីការវាយតម្លៃពេលមានគ្រោះមហន្តរាយសម្រាប់ក្រុម EAT

វេទិកាមនុស្សធម៌កម្ពុជា (CHF) ក្រោមការ​ឧបត្ថម្ភគាំទ្រជាថវិកាពី USAID/OFDA សម្របសម្រួលដោយមជ្ឈមណ្ឌលត្រៀមបង្ការគ្រោះមហន្តរាយអាស៊ី (ADPC) បានរៀបចំបើកវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញស្តីពី ការវាយតម្លៃពេលមានគ្រោះមហន្តរាយ សម្រាប់ក្រុមស្ម័គ្រចិត្តប៉ាន់ប្រមាណគ្រោះអាសន្ន របស់វេទិកាមនុស្សធម៌កម្ពុជា ដើម្បីពង្រឹងសមត្ថភាព និងរំលឹកឡើងវិញពីដំណើការនៃការវាយតម្លៃគ្រោះអាសន្ន ដល់ក្រុមស្ម័គ្រចិត្ត EAT ក្នុងការចូលរួម និងដឹកនាំការវាយតម្លៃ ពេលមានគ្រោះមហន្តរាយកើតឡើង។

វគ្គបណ្តុះបណ្តាលនេះមានរយៈពេល៣ថ្ងៃ គឺពីថ្ងៃទី២៨-៣០ ខែមីនា ឆ្នាំ២០១៧ ដើម្បីចូលរួមអនុវត្តលំហាត់សាកល្បងការវាយតម្លៃគ្រោះទឹកជំនន់ តាមរយៈការអនុវត្តផែនការត្រៀមបម្រុងយថាហេតុ ដោយរាប់បញ្ចូលទាំងតួនាទី និងការទទួលខុសត្រូវរបស់ក្រុមវាយតម្លៃ ការចុះប្រមូលព័ត៌មាន ការធ្វើរបាយការណ៍ ការឆ្លើយតប ការទំនាក់ទំនង និងការ​សម្របសម្រួលនៅពេលមានគ្រោះអាសន្នកើតឡើង។

សិក្ខាកាមចូលរួមវគ្គបណ្តុះបណ្តាលនេះ សរុប៤៣នាក់ (ស្រ្តី ១៥នាក់) មកពី

  • គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ២នាក់
  • គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ២នាក់ (ខេត្តត្បូងឃ្មុំ)
  • គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយស្រុក ២នាក់ (ស្រុកត្បូងឃ្មុំ និងស្រុកក្រូចឆ្មារ)
  • គណៈកម្មាធិការអចិន្ត្រៃយ៍ CHF            ៥នាក់
  • ក្រុមប៉ាន់ប្រមាណគ្រោះអាសន្ន (EAT) ៣២នាក់