វគ្គបណ្តុះបណ្តាលស្តីពី ការវាយតម្លៃគ្រោះអាសន្ន នៅខេត្តក្រចេះ

វេទិកាមនុស្សធម៌កម្ពុជា (CHF) ក្រោមការ​ឧបត្ថម្ភគាំទ្រជាថវិកាពី USAID/OFDA សម្របសម្រួលដោយមជ្ឈមណ្ឌលត្រៀមបង្ការគ្រោះមហន្តរាយអាស៊ី (ADPC) បានរៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពី ការវាយតម្លៃគ្រោះអាសន្ន ក្នុងគោលបំណងពង្រឹងសមត្ថភាពឆ្លើយតបគ្រោះមហន្តរាយ ពីថ្ងៃទី២១-២៦ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅខេត្តក្រចេះ។ វគ្គបណ្តុះបណ្តាលនេះមានសិក្ខាកាមសរុប ២៦រូប មកពីអង្គការខ្មែរជាសមាជិក CHF, NCDM, PCDM, DCDM និង HRF។